ធ្វើបច្ចុប្បន្នភាព៖ ៣០ តុលា ២០២៦

គោលការណ៍ឯកជនភាព

ព័ត៌មានដែលយើងប្រមូល

• ឈ្មោះ និងលេខទូរស័ព្ទ ពេលចុះឈ្មោះ • ពាក្យសម្ងាត់ (រក្សាទុកជាកូដអ៊ិនគ្រីប (hash) — គ្មាននរណាម្នាក់អាចមើលឃើញពាក្យសម្ងាត់ពិតរបស់អ្នក រួមទាំងយើងផង) • រូបប្រវត្តិរូប (បើអ្នកជ្រើសដាក់) • ទំនុក ស្ទីល និងបទចម្រៀងដែលអ្នកបង្កើត ឬ Upload • ព័ត៌មានការបង់ប្រាក់ (លេខប្រតិបត្តិការ) សម្រាប់អនុម័តកញ្ចប់

របៀបដែលយើងប្រើព័ត៌មាន

• ដើម្បីបង្កើតបទ និងរក្សាទុកបទក្នុងផ្ទុកបទរបស់អ្នក • ដើម្បីគ្រប់គ្រងកញ្ចប់ និងចំនួនប្រើប្រាស់ • ដើម្បីការពារការបំពាន និងខ្លឹមសារមិនសមរម្យ យើង មិនលក់ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឲ្យភាគីទីបីឡើយ។

សេវាកម្មភាគីទីបី

ទិន្នន័យត្រូវបានរក្សាទុកលើ Google Cloud (ប្រទេសសិង្ហបុរី)។ ទំនុក និងស្ទីលដែលអ្នកសរសេរ ត្រូវបានផ្ញើទៅ Google Gemini / Lyria ដើម្បីបង្កើតភ្លេង។

បទសាធារណៈ

បទរបស់អ្នកជាឯកជនតាមលំនាំដើម។ មានតែពេលអ្នកចុច "ដាក់លើ Explore" ឬ "ចែករំលែក" ទេ ទើបអ្នកដទៃឃើញបទ ឈ្មោះ និងរូបប្រវត្តិរូបរបស់អ្នក។ អ្នកអាចដកវាវិញបានគ្រប់ពេល។ រូបប្រវត្តិរូបអាចដក ឬប្តូរបានក្នុងផ្ទាំងគណនី ហើយ Admin អាចដករូបដែលមិនសមរម្យ។ Admin ក៏អាចដកបទដែលមិនសមរម្យចេញពី Explore ដែរ (បទនៅតែជារបស់អ្នក)។

ការលុបទិន្នន័យ

អ្នកអាចលុបបទណាមួយបានគ្រប់ពេល។ ដើម្បីលុបគណនីទាំងស្រុង សូមទាក់ទងយើង ហើយយើងនឹងលុបទិន្នន័យរបស់អ្នក។

ទំនាក់ទំនង

Khmusi AI · ព្រះរាជាណាចក្រកម្ពុជា

លក្ខខណ្ឌប្រើប្រាស់

ការទទួលយក

ការចុះឈ្មោះ ឬប្រើ Khmusi AI មានន័យថាអ្នកយល់ព្រមតាមលក្ខខណ្ឌទាំងនេះ។

សិទ្ធិលើបទចម្រៀង

• បទ Free៖ ប្រើសម្រាប់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ (មិនមែនពាណិជ្ជកម្ម) • បទដែលបង្កើតដោយ Credit ដែលបានទិញ៖ អាចប្រើពាណិជ្ជកម្មបាន (YouTube, TikTok, ផ្សាយពាណិជ្ជកម្ម ...)

ខ្លឹមសារដែលហាមឃាត់

ហាមបង្កើត ឬ Upload ខ្លឹមសារដែល៖ ជេរប្រមាថ ញុះញង់ហិង្សា ឬការរើសអើង · អាសអាភាស · បំពានសិទ្ធិអ្នកដទៃ · ក្លែងបន្លំជាសិល្បករពិត។ គណនីដែលបំពាននឹងត្រូវបិទ។

Upload និង Remake បទរបស់អ្នកដទៃ

អ្នកត្រូវមានសិទ្ធិលើបទដែលអ្នក Upload ឬ Remake។ ការ Remake បទរបស់សិល្បករផ្សេង ហើយយកទៅលក់ ឬផ្សាយ ត្រូវការការអនុញ្ញាតពីម្ចាស់បទ។ អ្នកប្រើជាអ្នកទទួលខុសត្រូវទាំងស្រុង។

ការបង់ប្រាក់

Credit ចូលភ្លាមក្រោយបង់តាម KHQR (ឬក្រោយ Admin អនុម័ត ពេលបង់ដោយដៃ)។ Credit មានសុពលភាព ១ ឆ្នាំ ហើយការទិញថែមពន្យារពេល។ ពេលបង្កើតបរាជ័យ Credit ត្រូវបានប្រគល់វិញស្វ័យប្រវត្តិ។ ការស្នើសុំប្រាក់វិញនឹងពិចារណាតាមករណីនីមួយៗ។

ដែនកំណត់របស់ AI

លទ្ធផលពី AI អាចខុសពីការរំពឹងទុក (ការបញ្ចេញសំឡេង ចង្វាក់ ...)។ ចំនួនបទដែលបានប្រើ មិនត្រូវបានប្រគល់វិញទេ ប្រសិនបើលទ្ធផលមិនពេញចិត្ត លើកលែងតែមានកំហុសពីប្រព័ន្ធ។

ការផ្លាស់ប្តូរ

យើងអាចកែប្រែលក្ខខណ្ឌទាំងនេះ ហើយនឹងជូនដំណឹងក្នុងកម្មវិធី។

ទំនាក់ទំនង

Khmusi AI · ព្រះរាជាណាចក្រកម្ពុជា